កិច្ចប្រជុំបច្ចេកទេសជាមួយក្រុមការងារសហគមន៍តាសី

ចេញ​ផ្សាយ​ 26 May 2025
1129

រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល និងជានាយកផ្នែកកសិកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមការងារសហគមន៍តាសី មុននឹងចុះអនុវត្តការងារនៅទីតាំងដីសម្បទានសង្គមកិច្ចឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប ២០នាក់ ស្រី ៤នាក់ ក្នុងនោះមានការចូលរួម ក្រុមការងារ CAM Great Farm ក្រុមការងារបច្ចេកទេសផ្នែកដំណាំស្រូវ ផ្នែកក្សេត្រសាស្ត្រ ផ្នែកបសុព្យាបាល ផ្នែកកសិ-ឧស្សាហកម្ម និងក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។