ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍនៈភាពក្នុងទីតាំងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ LASED III ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត

ចេញ​ផ្សាយ​ 18 May 2025
962
នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍនៈភាពគម្រោង LASED III និងសំណេះសំណាលជាមួយសម្បទានិក ដោយមានការចូលរួមអមដំណើរដោយឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង LASED III នៃក្រសួង ដ.ន.ស. ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោង LASED III ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។