វគ្គបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបការយល់ដឹងអំពីអាហារូបត្ថម្ភ សមភាពយេនឌ័រ និងកសិកម្ម គិតគូរអាហារូបត្ថម្ភ នៅខេត្តរតនគិរី

ចេញ​ផ្សាយ​ 10 May 2025
41

ចាប់ពីថ្ងៃទី០៦-១០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)  និងដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរសុខាភិបាល, មន្ទីរកិច្ចការនារី, មន្ទីរអភិវឌ្ឍន៍ជនបទ, និងអ្នកសម្របសម្រួលកសិកម្មខេត្តរតនគីរី បានចុះរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបការយល់ដឹងអំពីអាហារូបត្ថម្ភ សមភាពយេនឌ័រ និងកសិកម្ម គិតគូរអាហារូបត្ថម្ភ នៅក្នុងសហគមន៍ជនជាតិដើមភាគតិចភូមិសាលា ឃុំកក់ ស្រុកបរកែវ, ភូមិកាលង ឃុំល្បាំង១, ភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់, និងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវឿនសៃ ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុប ២២៤នាក់ ក្នុងនោះស្រ្ដីចូលរួមសរុបមានចំនួន ១៥៩នាក់ ដែលស្មើ នឹងប្រមាណ ៧០,៩៨%។