សាលារៀនស្រែកសិករ វគ្គទី៤ អំពីដំណាំស្វាយចន្ទី នៅភូមិកងកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី

ចេញ​ផ្សាយ​ 24 Apr 2025
58

ខេត្តរតនគិរី៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារផ្នែកដំណាំ បានចុះបណ្តុះបណ្តាលសាលារៀនស្រែកសិករ វគ្គទី៤ នៅភូមិកងកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ សកម្មភាពនេះសហការជាមួយក្រុមការងារអនុវត្តគម្រោងថ្នាក់ក្រោមជាតិ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងភ្នាក់ងារសម្របសម្រួលកសិកម្ម មន្ត្រីកសិកម្មឃុំ ដែលមានអ្នកចូលរួម សរុបចំនួន ៣៦នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់។
សាលារៀនស្រែកសិករ វគ្គទី៤ នេះសិក្សាទៅលើបចេ្ចកទេសក្នុងការប្រមូលផលស្វាយចន្ទី ដែលការសិក្សារៀនសូត្រប្រព្រឹត្តទៅនៅនឹងចម្ការបង្ហាញរបស់កសិករផ្ទាល់តែម្តង។