សកម្មភាពចុះប្រមូលព័ត៍មានបឋមដើម្បីរៀបចំរបាយការណ៍AEA នៅរដ្ឋបាលឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ...
27 Oct 2023
ខេត្តក្រចេះ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារអនុសមាសភាគផ្នែកប្រព័ន្ធព័ត៌មាន និងផ្សព្វផ្សាយកសិកម្ម ដឹកនាំដោយលោក សេក សំអុន ជាប្រធានអនុសមាសភាគ បានដឹកនាំក្រុមការងារចុះបណ្តុះបណ្តាលសាលារៀនស្រែកសិករ លើកទី១ នៅភូមិរវៀង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ សកម្មភាពនេះសហការជាមួយក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងភ្នាក់ងារសម្របសម្រួលកសិកម្ម ដែលមានអ្នកចូលរួម សរុបចំនួន ២៨នាក់ ក្នុងនោះមានស្រីចំនួន ១៥នាក់។
វគ្គសាលារៀនស្រែកសិករលើកទី១ នេះសិក្សាទៅលើបចេ្ចកទេសរៀបចំដី និងការជ្រើសរើសពូជអោយបានត្រឹមត្រូវ ដែលការសិក្សារៀនសូត្រប្រព្រឹត្តទៅនៅនឹងដីស្រែរបស់កសិករផ្ទាល់តែម្តង។