សកម្មភាពចុះសិក្សា និងប្រមូលទិន្នន័យ ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ក្នុងការរៀបចំប្រព័ន្ធស្រោចស្រពខ្នាតតូច នៅទីតាំងដីសម្បទានសង្គមកិច្ច

ចេញ​ផ្សាយ​ 28 Mar 2025
38

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារផ្នែកបរិស្ថាន និងសង្គម សហការជាមួយក្រុមការងារអនុវត្តគម្រោងថ្នាក់ក្រោមជាតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចុះសិក្សានិងប្រមូលទិន្នន័យ ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ក្នុងការរៀបចំប្រព័ន្ធស្រោចស្រពខ្នាតតូច នៅសាលាឃុំពង្រ ដែលមានអ្នកចូលរួមសរុបចំនួន ២៣នាក់ ស្រី២១នាក់ មកពីភូមិចំនួន៣ គឺ ភូមិពង្រ ភូមិតាប៉ែន និងភូមិអំពិល។
+សកម្មភាពសំខាន់ៗ៖
-បង្ហាញពីគោលបំណង ដែលក្រុមការងារបានចុះមកក្នុងពេលនេះដល់អ្នកចូលរួម
-បង្ហាញផែនទីប្រើប្រាស់ដីរបស់គម្រោង នៅឃុំពង្រ ដោយផ្តោតទៅលើ គម្រោងជីកស្រះសម្រាប់ទឹកស្រោចស្រពកសិកម្ម និងទឹកស្អាត  និងទីតាំងសំខាន់ៗដូចជា សាលារៀន មណ្ឌលសុខភាព ទីតាំងសក្ការៈ ដីកសិកម្ម ដីលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធច្រើនទៀត។
-ក្រុមការងារ និងអាជ្ញាធរឃុំ និងមេភូមិ បានចុះពិនិត្យទីតាំងដីជាក់ស្តែង និងចុះពិនិត្យរកទីតាំងអូរ ដែលជាប្រភពទឹក ដើម្បីវាយតម្លៃផលប៉ះពាល់ផ្សេងៗ ដែលត្រូវជីកស្រះចំនួន១២ទីតាំង។