ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមដំណើរទស្សនកិច្ចជាមួយ លោក PAAVO ELISTE នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)

ចេញ​ផ្សាយ​ 25 Mar 2025
85

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានចូលរួមដំណើរទស្សនកិច្ចជាមួយ លោក PAAVO ELISTE នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB) ទៅកាន់ទីតាំងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED Ill) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងជួបសំណេះសំណាលជាមួយគ្រួសារសម្បទានិក ព្រមទាំងចែកកញ្ចប់សម្ភារកសិកម្ម និងគ្រាប់ពូជដំណាំដល់គ្រួសារសម្បទានិកចំនួន២៥គ្រួសារ ដែលបានចូលទៅតាំងទីលំនៅនៅលើដីសម្បទានសង្គមកិច្ចដោយស្ម័គ្រចិត្តមុនប្រគល់ដីផ្លូវការ។ ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោងឡាសិត ៣ នៃក្រសួង ដ.ន.ស. ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោងឡាសិត ៣ នៃក្រសួង ដ.ន.ស. លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគម្រោងLASED III នៃធនាគារពិភពលោកប្រចាំកម្ពុជា លោកបណ្ឌិត ថុល ឌីណា នាយកគម្រោង LASED lll អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។