ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល អញ្ជើញជាកិត្តិយសក្នុងពិធីចែកកញ្ចប់សម្ភារកសិកម្ម និងគ្រាប់ពូជដំណាំដល់ គ្រួសារសម្បទានិកចំនួន២៥គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ចឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 20 Mar 2025
81

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោងឡាសិត ៣ (LASED III) នៃក្រសួង ដ.ន.ស. និង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងទ្បាសិត៣ (LASED III)  បានអញ្ជើញជាកិត្តិយសក្នុងពិធីចែកកញ្ចប់សម្ភារកសិកម្ម និងគ្រាប់ពូជដំណាំដល់គ្រួសារសម្បទានិកចំនួន២៥គ្រួសារ ដែលបានចូលតាំងទីលំនៅដោយស្ម័គ្រចិត្តមុនប្រគល់ដីផ្លូវការ នៅទីតាំងដីសម្បទានសង្គមកិច្ចឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង ក្រុមការងារគម្រោង(LASED III)  និងអាជ្ញាធរមូលដ្ឋាន។