កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើការប្រើប្រាស់ដីតំបន់បៃតង និងផែនការអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព នៅទីតាំងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របស់គម្រោង LASED III

ចេញ​ផ្សាយ​ 28 Feb 2025
143
នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើការប្រើប្រាស់ដីតំបន់បៃតង និងផែនការអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព នៅទីតាំងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មគម្រោង LASED III និងលោក សាន់ យូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង តំណាងមន្ទីរធនធានទឹក
និងឧតុនិយមខេត្តកំពង់ឆ្នាំង និងក្រុមការងារអនុវត្តគម្រោង LASED III ៕