សកម្មភាពចុះកំណត់ទីតាំងធ្វេីស្រែបង្ហាញ​ និងវាយតម្លៃផលប៉ះពាល់បរិស្ថាន​ និងសង្គម​ នៅសហគមន៍ជនជាតិដេីមភាគតិច​ ភូមិកាចាញ

ចេញ​ផ្សាយ​ 18 Dec 2024
55

ខេត្តរតនគិរី​ ៖​ថ្ងៃ​ទី១៨​ ខែធ្នូ​ ឆ្នាំ២០២៤​ ក្រុមការងារផ្នែកប្រព័ន្ធព័ត៍មាន​ និងផ្សព្វផ្សាយកសិកម្ម​ និងផ្នែកគាំពារ​ បរិស្ថាន​ និងសង្គម​ សហការជាមួយក្រុមការងារអនុវត្តគម្រោងថ្នាក់ក្រោមជាតិ​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ រតនគិរី​ បានចុះទៅភូមិកាចាញ​ ឃុំល្បាំង២​ ស្រុកលំផាត់​ ដេីម្បីកំណត់ទីតាំង​ និងវាយតម្លៃផលប៉ះពាល់បរិស្ថាន​ និងសង្គម​ ក្នុងការយកមកធ្វេីសាលារៀនស្រែកសិករ​ ស្របទៅតាមក្រុមផលិតនៅក្នុងភូមិ។ សូមបញ្ជាក់ថាក្រុមផលិតនៅក្នុងភូមិមាន​ ២ក្រុមគឺ​ ក្រុមផលិតស្វាយចន្ទី​ និងក្រុមផលិតមាន់។