កម្មវិធីសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) ឆ្នាំ២០២៤

ចេញ​ផ្សាយ​ 13 Dec 2024
104

កម្មវិធីសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) ឆ្នាំ២០២៤
================
ខេត្តព្រះសីហនុ៖ ឯកឧត្តម ហ៊ាន វណ្ណហន  រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាការតម្រង់ទិស និង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម បានដឹកនាំក្រុមការងារអនុវត្តគម្រោងថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ រួមជាមួយទីប្រឹក្សាគម្រោង និងអ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម ចូលរួមកម្មវិធីសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) ក្រោមអធិបតីភាពឯកឧត្តម សូ ខនឫទ្ធីគុណ  រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED ដំណាក់កាលទី  III តំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ សាយសំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ១៧០នាក់ ស្រី៣០នាក់។

គោលបំណងកម្មវិធីឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤នេះ គឺដើម្បីបង្កើតឳកាសពិនិត្យមើលលទ្ធផលរួមនៃការអនុវត្តគម្រោងរហូតមកដល់ពេលនេះ ក៍ដូចជាបង្កើតឳកាសពិភាក្សា និងចែករំលែកបទពិសោធន៍រវាងក្រុមការងារ រៀបចំផែនការ ស្វែងរកយុទ្ធសាស្រ្ត និងវិធីសាស្ត្រថ្មីៗ ល្អៗ ដើម្បីកែលម្អ និងពន្លឿន ការអនុវត្តរបស់គម្រោងបន្ថែមទៀត ដោយក្នុងរយៈពេល២ថ្ងៃនេះ គម្រោងមានរបៀបវិរៈ និងគោលបំណងជាក់លាក់ដូចខាងក្រោម៖
១.ពិនិត្យមើលពីការអនុវត្តការងារកន្លងមក បង្ហាញនូវសមិទ្ធិផលសំខាន់ៗ និងពិនិត្យមើលការខ្វះចន្លោះចាំបាច់ដែលត្រូវកែលម្អ។
២.រៀបចំផែនការសកម្មភាព និងផែនការប្ដេជ្ញាចិត្តក្នុងការអនុវត្តការងារបន្ត
៣.ពិភាក្សាលើលទ្ធភាពក្នុងផែនការសកម្មភាពដើម្បីអនុវត្តក្នុងឆ្នាំ២០២៥ និងពិភាក្សាអំពីបញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នា
៤.លើកកម្ពស់ការងារជាក្រុម។

សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំបន្ត ដែលរៀបចំឡើងនៅក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាល។ កិច្ចពិភាក្សាក្រុម តាមផ្នែកនីមួយៗ ប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងសកម្មដោយមានការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។