សកម្មភាពបន្តចុះប្រមូលទិន្នន័យពីតម្រូវការប្រភេទដំណាំ និងចិញ្ចឹមសត្វចម្បងៗ

ចេញ​ផ្សាយ​ 13 Nov 2024
24

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកាងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបន្តចុះប្រមូលទិន្នន័យពីតម្រូវការប្រភេទដំណាំ និងចិញ្ចឹមសត្វចម្បងៗ របស់សម្បទាននិក ដែលទទួលបានដីឡូត៍កសិកម្ម និងគ្រោងដាំដុះពេលកសិករចូលទៅរស់នៅទីតាំងដីសម្បទានសង្គមកិច្ច( SLC ) ដែលមានអ្នកចូលរួមសរុប ៣៨៩គ្រួសារ នៅឃុំសាមឃួយនិង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។