វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ

ចេញ​ផ្សាយ​ 08 Nov 2024
31

ចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផុន រិណុ ប្រធានការិយាល័យគ្រប់គ្រងការកែច្នៃនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងបែងចែកដីដើម្បី សម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានចុះរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហារូបត្ថម្ភ សមភាពយេនឌ័រ និងវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ នៅសហគមន៍ជនជាតិដើមភាគតិចភូមិតាង៉ាច, ភូមិកាន់ឈើង និងភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ដោយមានចូលរួមពីមន្ទីរសុខាភិបាល, មន្ទីរ កិច្ចការនារី, មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី មានសរុបសិក្ខាកាមចូលរួមសរុប ៩០នាក់ ក្នុងនោះស្រ្ដីចំនួន ៥៥នាក់ ស្នើនឹង៦១%។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បី៖
(១) ផ្សព្វផ្សាយការលើកកម្ពស់អាហារូបត្ថម្ភ ឳកាសមាស ១០០០ថ្ងៃដំបូងនៃជីវិត ប្រភេទអាហារ ៣ក្រុម ការថែទាំមុន និងក្រោយសម្រាល ជាដើម
(២) អប់រំអំពីសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ដ្រីក្នុងសហគមន៍ វិធីកែច្នៃបបរគ្រប់គ្រឿង
(៣) ផ្សព្វផ្សាយការយល់ដឹងលើអនាម័យ ទឹកស្អាត និងសុវត្ថិភាពម្ហូបអាហារ
(៤) អប់រំអំពីវិធានការងារកសិកម្មគិតគូរអាហារូបត្ថម្ភ ការធ្វើកសិកម្មជុំវិញផ្ទះ និងការកែច្នៃទឹកសណ្ដែក ទុកឲ្យបានយូរដែលជាប្រភពអាហារូបត្ថម្ភ។