ប្រជុំផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍របស់ក្រុមផលិត នៅទីតាំងសហគមន៍ដីសម្បទានសង្គមកិច្ច ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 25 Oct 2024
47

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកសហគមន៍កសិកម្មនៃគម្រោង LASED lll បានសហការជាមួយមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលគំនិត និងអត្ថប្រយោជន៍របស់ក្រុមផលិត នៅទីតាំងសហគមន៍ដីសម្បទានសង្គមកិច្ច ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមសរុបចំនួន ១៩៦នាក់ ស្រី១២១នាក់ ។
គោលបំណងនៃការផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍ក្រុមផលិតរួមមាន÷
-ពង្រឹងផលិតភាពផលិតផល
-ធានាបរិមាណផលិតផលផ្គត់ផ្គង់ទីផ្សារ
-ឆ្លើយតបតម្រូវការទីផ្សារ
-រក្សាស្ថេរភាពប្រាក់ចំណូលរបស់កសិករ
-បង្កើននូវការទំនាក់ទំនង និងសាមគ្គីភាពបានល្អ
-ប្រមូលផ្តុំកម្លាំងផលិតសម្រាប់ចរចារនៅលើទីផ្សារ។