កិច្ចប្រជុំពិនិត្យផែនការប្រើប្រាស់ដីនៅឃុំក្បាលដំរី ក្នុងខេត្តក្រចេះ

ចេញ​ផ្សាយ​ 07 Sep 2024
80

នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ បានចូលរួមកិច្ចប្រជុំពិនិត្យផែនការប្រើប្រាស់ដីនៅឃុំក្បាលដំរី ក្នុងខេត្តក្រចេះដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១) ដីលំនៅឋានទំហំ ៣០ x ៥០ម (៣១០ឡូត៍) ស្មើនឹង ៤៦,៥០ហិកតា
២) ដីកសិកម្ម ២ហិកតា ( ២៨៦ឡូត៍) ស្មើនឹង ៥៧២ហិកតា
៣) ដីរដ្ឋបាល សរុប ២១,៤៧៥៥ហិកតា
៤) តំបន់បៃតង ៥៧,៣១៤៦ហិកតា
៥) ដីទំនាបអូរ សរុប ២២,៥៨២៤ហិកតា
៦) ស្រះទឹក ៣៦,៥៨៨៥ ហិកតា
៧) ដីអណ្តូងសរុប ២,៣៦០២ហិកតា (១៦អណ្តូង)
៨) ដីផ្លូវសរុប ៨៦,២៨៨៩ហិកតា (២៣ខ្សែ ដែលមានប្រវែងសរុប ៣៨០២៦ម៉ែត្រ)។