ពិធីប្រកាសតំបន់វិនិច័្ឆយដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ចីជាដីឯកជនរបស់រដ្ឋសម្រាប់កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ( LASED III)
=================
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មការដឹកនាំគម្រោង LASED III និង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III បានចូលរួមក្នុងពិធីប្រកាសតំបន់វិនិច័្ឆយដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ចីជាដីឯកជនរបស់រដ្ឋសម្រាប់កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅឃុំឆ្នាល់មាន់ និងឃុំព្រះផុស ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមដោយឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង លោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគម្រោង LASED III នៃធនាគារពិភពលោកប្រចាំកម្ពុជា លោកបណ្ឌិតថុល ឌីណា នាយកគម្រោង LASED lll លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លោកប្រធានមន្ទីរ ដនសស ខេត្តបាត់ដំបង ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជា ៧០០នាក់។