ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាសម្បទាននិក នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង អាជ្ញាធរឃុំ អ្នកសម្របសម្រួលការវិវឌ្ឍន៍ក្នុងសហគមន៍ ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងបងប្អួនជាសម្បទាននិក សរុបប្រមាណ៦០នាក់។
ពិធីសំណេះសំណាលនេះ ផ្តោតលើចំណុចសំខាន់ៗរួមមាន៖
- វឌ្ឍនភាពនៃការអនុវត្តគម្រោង LASED III នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
- ការអនុវត្តគម្រោងលើផែនការប្រើប្រាស់ដី
- ផ្សព្វផ្សាយព័ត៌មានពីស្ថានភាពទីតាំងដីដែលសម្បទាននិកទទួលបាន
- ពិគ្រោះយោបលលើផែនការបង្កបង្កើនផល។