កិច្ចប្រជុំអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ឆ្នាំ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ 23 Jul 2024
101

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មការដឹកនាំឝម្រោង LASED III ព្រមទាំង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង (LASED III) បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត។ កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗរួមមាន៖
1- ការអនុវត្តគម្រោង LASED lll សម្រាប់ខេត្តបន្ទាយមានជ័យ លើផែនការប្រើប្រាស់ដី
2- ជំរុញឱ្យមានការសិក្សាឡើងវិញអំពីប្រភពទឹក ដើម្បីសាងសង់អាងស្តុកទឹកសម្រាប់ស្រោចស្រពដីកសិកម្ម
3- ពិភាក្សាលម្អិតលើផែនទីប្រើប្រាស់ដី សម្រាប់បែងចែកឱ្យបានច្បាស់លាស់ ដីកសិកម្ម ដីឡូតិ៍រស់នៅ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ
4- ក្តាប់ឱ្យបានទិន្នន័យការប្រើប្រាស់ដី និងវឌ្ឍនភាពជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
5- ស្នើសុំរាយការណ៍លទ្ធផលនៃវឌ្ឍនភាពការអនុវត្តជាមួយគម្រោង(LASED III)រៀងរាល់ចុងខែ។