ប្រជុំអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបែងចែកដីសម្បទានសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ឆ្នាំ២០២៤ ក្នុងខេត្តឧត្តរមានជ័័យ
ចេញផ្សាយ 23 Jul 2024
98
ខេត្តឧត្តរមានជ័័យ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីសម្បទានសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ដោយមានការចូលរួមពីលោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាជនបង្គោល នៃគម្រោង (LASED III) និងសហការី សរុបអ្នកចូលរួមចំនួន ១១នាក់ ស្ត្រី០២នាក់។ កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗរួមមាន៖
1- ការអនុវត្តគម្រោង(LASED III)សម្រាប់ខេត្តឧត្តរមានជ័យស្ថិតនៅជំហានទី៦ គឺផែនការប្រើប្រាស់ដី
2- ជំរុញឱ្យមានការសិក្សាឡើងវិញអំពីប្រភពទឹក ដើម្បីសាងសង់អាងស្តុកទឹកសម្រាប់ស្រោចស្រពដីកសិកម្ម
3- ពិភាក្សាលម្អិតលើផែនទីប្រើប្រាស់ដី សម្រាប់បែងចែកឱ្យបានច្បាស់លាស់ ដីកសិកម្ម ដីឡូតិ៍រស់នៅ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ
4- ក្តាប់ឱ្យបានទិន្នន័យការប្រើប្រាស់ដី និងវឌ្ឍនភាពជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
5- ស្នើសុំរាយការណ៍លទ្ធផលនៃវឌ្ឍនភាពការអនុវត្តជាមួយគម្រោង(LASED III)រៀងរាល់ចុងខែ។