ដំណើរទស្សនកិច្ចរបស់លោកស្រី Anna Wellenstein នាយិកានៃធនាគាពិភពលោក ស្ថិតនៅ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 02 Jul 2024
137

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានចូលរួមដំណើរទស្សនកិច្ចជាមួយលោកស្រី Anna Wellenstein នាយិកានៃធនាគាពិភពលោកទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍ដោយចីរភាព តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទៅកាន់ទីតាំងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED ll) ស្ថិតនៅ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងស្ថានភាពជីវភាពរបស់សម្បទានិក។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីលោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគម្រោងLASEDIII នៃធនាគារពិភពលោកប្រចាំកម្ពុជា លោកបណ្ឌិត ថុល ឌីណា នាយកគម្រោង LASED lll ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។