កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤

ចេញ​ផ្សាយ​ 25 Jun 2024
164

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់គម្រោង ដោយមានការចូលរួមពីប្រធានគ្រប់គ្រងផ្នែកសម្របសម្រួល ប្រធានគ្រប់គ្រងបច្ចេកទេស មន្ត្រីគម្រោង និងទីប្រឹក្សា។ កិច្ចប្រជុំបញ្ចប់ទៅដោយទទួលបានផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់៕