នៅថ្ងៃថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យនិងពង្រឹងក្រុមទុនបង្វិល នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ស្រុកសាមគ្គីមានជ័យ ដោយបានបែងចែកជា២ក្រុមគឺ៖
ក្រុមទី១. ដឹកនាំដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ ចុះភូមិខ្សាច់សរ ឃុំក្រាំងល្វា ដោយភូមិខ្សាច់សរមានក្រុមទុនបង្វិលចំនួន០៤ក្រុម ហើយពិនិត្យ និងពង្រឹងបាន០១ក្រុម គឺក្រុមទុនបង្វិលខ្សាច់សរសាមគ្គី ហើយ០៣ក្រុមទៀតសុំលើកទៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយសារចំថ្ងៃបិទបញ្ជីប្រចាំខែរបស់ក្រុម ហើយលទ្ធផលសម្រេចបានរបស់ក្រុមទុនបង្វិលខ្សាច់សរសាមគ្គីគឺ៖
-មានទុនសរុបរួមចំនួន៦ ៦០៣ ៨០០រៀល(ទុនLased II ៤ ៤៦៩ ៣០០រៀល, សន្សំ១ ៨៨១ ០០០រៀល, ប្រាក់បង្កើនទុន១៧០ ០០០រៀល និងទុនអភិវឌ្ឍន៍៨៣ ៤០០រៀល)។
-មានសមាជិកខ្ចីប្រាក់ចំនួន០៩នាក់ ស្មើទឹកប្រាក់៦ ៣០០ ០០០រៀល(អ្នកដែលពិបាកមានចំនួន០៥នាក់ ស្មើទឹកប្រាក់ចំនួន៤ ៥០០ ០០០រៀល)។
-មានសមាជិកសន្សំចំនួន១០នាក់ ស្មើទឹកប្រាក់១ ៨៨១ ០០០រៀល។
ហើយក្រុមទុនបង្វិលមិនបានដំណើរការប្រមូលការប្រាក់ជាប្រចាំខែ និងដើម ត្រឡប់មកវិញតាំងពីចុងឆ្នាំ២០២២ ដោយសារសមាជិកខ្វះលទ្ធភាព គ្មានចំណូល ធ្វើឱ្យសមាជិកផ្សេងតាមគ្នា(មានន័យថាឃើញសមាជិក១មិនបានសងការប្រាក់ និងដើម មកវិញ សមាជិកផ្សេងទៀតក៏ធ្វើចឹងដែរ)។
សូមបញ្ជាក់ផងដែរ៖ ក្រុមទុនបង្វិលនៅភូមិគីរីអភិវឌ្ឃន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បានសុំលើកពេលទៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ក្រុមទី២.ដឹកនាំដោយលោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចុះភូមិសុខសែនជ័យ ឃុំពាម ដោយមានការចូលរួមពីអាជ្ញាធរភូមិ ថ្នាក់ដឹកនាំក្រុមនិងសមាជិកក្រុមទុនបង្វិលសរុបចំនួន២៧នាក់ ក្នុងគោលបំណង៖ ពិនិត្យពីស្ថានភាពដំណើររបស់ក្រុម ត្រួតពិនិត្យបញ្ជីស្នាមក្រុមទុនបង្វិល និងធ្វើបច្ចុប្បន្នភាពក្រុម ជាលទ្ធផល៖
-តាមការពិនិត្យវាយតម្លៃទាំង៤ក្រុម គឺក្រុមសុខសែនជ័យមានលាភ មានដំណើរការល្អបង្គួរ ក្រុមសុខសែនជ័យចម្រើនផល និងក្រុមសុខសែណជ័យរស្មីរុងរឿង មានដំណើរមធ្យម ដោយឡែកក្រុមសុខសែនជ័យមហាជោកជ័យ មានដំណើរការខ្សោយ ដោយសារប្រធានក្រុមគ្រប់គ្រងមិនច្បាស់លាស់ ធ្វើឲ្យមានការបាត់បង់លុយ អាជ្ញាធរភូមិនិងក្រុមការបានធ្វើកិច្ចសន្យាជាមួយប្រធាន អនុប្រធានក្រុម ហិរញ្ញឹករួចរាល់ហើយ ប្រធានក្រុមអ្នកស្រីអ៊ុច ខុំ គាត់សន្យាសងលុយដែលបាត់នៅពេលបិទបញ្ជីចុងឆ្នាំ។
-ការកត់ត្រាបញ្ជីស្នាមរបស់ក្រុមទុនបង្វិល នៅមានកម្រិតនៅឡើយ ហើយថ្នាក់ដឹកនាំក្រុមទុនបង្វិលបានស្នើរសុំជួយពង្រឹងសមត្ថភាពលើចុះបញ្ជីស្នាមរបស់ពួកគាត់ឡើងវិញ។
-ការចុះធ្វើបច្ចុប្បន្នភាពក្រុម សង្កេតឃើញថា ចាប់តាំងពីខែ៣ ដល់បច្ចុប្បន្ន ក្រុមសុខសែនជ័យមហាជោកជ័យ មានសមាជិកចាកចេញម្នាក់ នៅសល់៧នាក់ ក្រុមមានដំណើរប្រសើរជាងមុន តែពិនិត្យជារួមទាំង៤ក្រុម ការដាក់ប្រាក់សន្សំ និងបង់កាប្រាក់ មានការយីតយ៉ាវ សមាជិកខ្លះជំពាក់៤ ទៅប្រាំខែមិនបានបង់ ដោយសារខ្វះលទ្ធភាព គ្មានចំណូល។