នីតិវិធីដំណើរការរៀបចំបង្កើតសហគមន៍ព្រៃឈើភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ 14 Jun 2024
125

សកម្មភាព និងលទ្ធផល នៃការចុះបង្ហាញនិងណែនាំពីនីតិវិធីដំណើរការរៀបចំបង្កើតសហគមន៍ព្រៃឈើ នៃគម្រោងបែងចែកដីដើម្បីសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២(LASED II) នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ថ្ងៃទី ១១-១៣ ខែមិថុនា ឆ្នាំ២០២៤ដូចខាងក្រោម៖
១-មន្ដ្រីចូលរួមអនុវត្តន៍៖ ចំនួន ៤នាក់ (មន្ដ្រីអនុវត្តគម្រោង ចំនួន១នាក់ និងមន្ដ្រីសហការគម្រោង ចំនួន៣នាក់)។
២-សម្បទានិកចូលរួម៖  សម្បទានិកបានចូលរួមមានចំនួន ៥២ នាក់ ក្នុងនោះស្រី ១៩នាក់ ក្នុងនោះមានមេភូមិ អនុភូមិ ចាស់ព្រឹទ្ធាចារ្យ និងសម្បទានិក។
៣-កម្មវិធី៖
  -លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមន្ដ្រីអនុវត្តគម្រោង ឡើងមានមតិនិងបង្ហាញពីគោលបំណងនៃកម្មវិធី
  -លោកមេភូមិឡើងមានមតិសំណេះសំណាលនិងបើកកម្មវិធី
  -លោក សឿង សុផន នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងជាមន្ដ្រីសហការគម្រោង ធ្វើបទបង្ហាញពីដំណើរការរៀបចំបង្កើតសហគមន៍ព្រៃឈើទាំង ១២ចំណុច
  -លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមន្ដ្រីអនុវត្តគម្រោង បង្ហាញពីតារាងបញ្ជីរាយនាម និងស្នាមមេដៃរបស់ប្រជាពលរដ្ឋស្នើសុំបង្កើតសហគមន៍ព្រៃឈើ
  -លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមន្ដ្រីអនុវត្តគម្រោង បង្ហាញពីគម្រូស្នើសុំបង្កើតសហគមន៍ព្រៃឈើទៅឯកឧត្ដមអភិបាលខេត្ត
  -ពិភាក្សារួម សម្របសម្រួលដោយអាជ្ញាធរភូមិ និងមន្ដ្រីអនុវត្តគម្រោង។
៤-លទ្ធផល៖
បន្ទាប់ពីបានយល់ពីសារប្រយោជន៍នៃការបង្កើតសហគមន៍ព្រៃឈើ សម្បទានិកដែលបានចូលរួមទាំងអស់(១០០%)មានការស្ម័គ្រចិត្ត និងប្តេជ្ញាចិត្តបង្កើតសហគមន៍ព្រៃឈើនេះ និងផ្សព្វផ្សាយបន្តដល់សម្បទានិកដែលមិនបានចូលរួមឲ្យយល់ពីសារប្រយោជន៍នៃការបង្កើតសហគមន៍ព្រៃឈើ។
៥-បញ្ហា៖ 
-គ្រួសារសម្បទានិកមួយចំនួនបានចំណាកស្រុកទាំងគ្រួសារ
-សម្បទានិកមួយចំនួនជាប់រវល់អាជីវកម្មផ្ទាល់ខ្លួន
-កម្រិតយល់ដឹងទូទៅរបស់សម្បទានិកនៅមានកម្រិត
-សម្បទានិកមិនទាន់ចេះប្រើប្រាស់កុំព្យូទ័រ មិនមានកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ក្នុងការរៀបចំឯកសារសហគមន៍។
៦-ផែនការបន្ត៖
-រៀបចំតារាង និងស្រង់ឈ្មោះគ្រួសារសម្បទានិកចូលរួមគាំទ្របង្កើតសហគមន៍ព្រៃឈើឲ្យបានយ៉ាងតិច៦០%នៃគ្រួសារសម្បទានិក ចំនួន២៥០គ្រួសារឲ្យបាននៅសប្ដាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៤
-រៀបចំសំណើរស្នើសុំបង្កើតសហគមន៍ព្រៃឈើ នៅសប្ដាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៤។