ខេត្តរតនគិរី៖ ក្រុមការងារអនុសមាសភាគផ្នែកប្រព័ន្ធព័ត៌មាន និងផ្សព្វផ្សាយកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ដំណាក់កាលទី៣ សហការជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម ដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ដែលមកពី
ភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ចំនួន ២នាក់
ភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន ២នាក់
ភូមិសាលា ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ចំនួន ២នាក់
ភូមិកាលង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ចំនួន ២នាក់
ភូមិល្អឺនជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ចំនួន ២នាក់
ភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចំនួន ២នាក់
ភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ចំនួន ២នាក់
ភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ចំនួន ២នាក់
ភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ចំនួន ២នាក់
ភូមិផ្យ៉ាង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ចំនួន ២នាក់
ភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ចំនួន ២នាក់
ភូមិទំពូនរឹងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ចំនួន ២នាក់
សរុពអ្នកចូលរួមចំនួន ២៤នាក់ ស្រី ៨នាក់។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី។
ក្រោយពីបញ្ចប់វគ្គនេះសិក្ខាកាម នឹងទទួលបាន៖
-សមត្ថភាពគ្រប់គ្រាន់ អាចផ្សព្វផ្សាយបច្ចេកទេសកសិកម្មនិងជំនាញពាក់ព័ន្ធដល់កសិករក្នុងភូមិ
-បទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តទទួលពីសិក្ខាកាមមកពីភូមិផ្សេងគ្នា ដែលដែលបានចែករំលែកក្នុងវគ្គសិក្សា
-ជំនាញដោះស្រាយបញ្ហា និងសម្របសម្រួលក្នុងការងារផ្សព្វផ្សាយ និងបច្ចេកទេសក្នុងផលិតវីដេអូខ្លី។