វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ភ្នាក់ងារផ្សព្វផ្សាយភូមិ

ចេញ​ផ្សាយ​ 14 Mar 2024
217

ខេត្តក្រចេះ នាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រុមការងារអនុសមាសភាគផ្នែកប្រព័ន្ធព័ត៌មាន និងផ្សព្វផ្សាយកសិកម្ម នៃគម្រោង LASED III បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ភ្នាក់ងារផ្សព្វផ្សាយភូមិ ដែលមានការចូលរួមពីសំណាក់មន្ត្រី និងភ្នាក់ងារផ្សព្វផ្សាយភូមិ មកពីខេត្តចំនួន៤គឺខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគីរី ដែលសរុបអ្នកចូលរួមមានចំនួន២៨នាក់ (ស្ត្រី៧នាក់)។