កិច្ចប្រជុំស្តីពីការចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)

ចេញ​ផ្សាយ​ 02 Oct 2023
5701

ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោង LASED III បានចូលរួមកិច្ចប្រជុំស្តីពីការចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីពិនិត្យមើលវឌ្ឍនភាព លទ្ធផលនៃការអនុវត្ត និងផែនការអនុវត្តបន្តរបស់គម្រោង ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មការដឹកនាំគម្រោង ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការនៃក្រសួង ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត ថុល ឌីណា នាយកគម្រោងLASED III លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក និងក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត នៃក្រសួង ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត សរុប ១២០នាក់៕