ដំណើរការសាលារៀនស្រែកសិករ ដល់ក្រុមផលិតស្វាយចន្ទីរ និងក្រុមចិញ្ចឹមគោ នៃសហគមន៍ជនជាតិដើមភាគតិច

ចេញ​ផ្សាយ​ 02 Oct 2023
5999
ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារផ្នែកប្រព័ន្ធព័ត៌មាន និងផ្សព្វផ្សាយកសិកម្ម និងផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ផ្នែកកសិកម្ម សហការជាមួយក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង បានចុះសម្របសម្រួលដំណើរការសាលារៀនស្រែកសិករ ដល់ក្រុមផលិតស្វាយចន្ទីរ និងក្រុមចិញ្ចឹមគោ នៃសហគមន៍ជនជាតិដើមភាគតិច រួមមាន៖
១.ក្រុមផលិតស្វាយចន្ទី នៃសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួម ២០នាក់ ស្រ្តី ១៣នាក់
២.ក្រុមផលិតស្វាយចន្ទី នៃសហគមន៍ជនជាតិដើមភាគតិចគ្រឹង ស្ថិតនៅភូមិក្រេះ ឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី ដែលមានអ្នកចូលរួម ៣២នាក់ ស្រ្តី ២១នាក់
៣.ក្រុមចិញ្ចឹមគោ នៃសហគមន៍ជនជាតិដើមភាគតិចព្រៅ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួម ២៤នាក់ ស្រ្តី ១៦នាក់
លទ្ធផលជារួម៖
- កសិករបានយល់អំពីគោលបំណងនៃដំណើរសាលារៀនស្រែកសិករ ដែលពាក់ព័ន្ធតាមក្រុមផលិតនីមួយៗ
- កសិករបានបង្ហាញពីបញ្ហាសំខាន់ៗ ដែលប្រឈមក្នុងការងារផលិតកម្មតាមក្រុមនីមួយ
- កសិករទទួលបាននូវការណែនាំ និងដំណោះស្រាយបឋមសម្រាប់បញ្ហាដែលពួកគាត់ជួបប្រទះ
- បានរៀបចំផែនការបន្តសម្រាប់ដំណើរការសាលារៀនស្រែកសិករ លើកទី២។