ប្រជុំពិភាក្សា និងបញ្ចប់ផែនការការអនុវត្តគម្រោង (PIP) នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣

ចេញ​ផ្សាយ​ 02 Oct 2023
5806

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចូលរួមប្រជុំពិភាក្សា និងបញ្ចប់ផែនការការអនុវត្តគម្រោង (PIP) នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក លោក ហ៊ិម វិជិត នាយកបច្ចេកទេសគម្រោង LASED III នៃក្រសួង ដ.ន.ស ក្រុមការងារគម្រោង និងតំណាងអង្គការ ADIC ។