ឯកឧត្តម ឃី កុសលបន្តចុះតាមដានវឌ្ឍនភាពសកម្មភាពសហគមន៍ជនជាតិដើមភាគតិចភូមិកាតូតឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 02 Oct 2023
5680

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពសកម្មភាពសហគមន៍ជនជាតិដើមភាគតិចភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង លោកប្រធាន អនុប្រធាន និងសមាជិកសហគមន៍ និងក្រុមការងារជំនាញពាក់ព័ន្ធ។