ឯកឧត្តម ឃី កុសល បន្តចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រទ្បឹង

ចេញ​ផ្សាយ​ 02 Oct 2023
5652

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រទ្បឹង មានទីតាំងឋិតក្នុងខេត្តមណ្ឌលគីរី ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកប្រធាន អនុប្រធាន និងសមាជិកសហគមន៍ និងក្រុមការងារជំនាញពាក់ព័ន្ធ។