ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III)ចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារសហគមន៍ជនជាតិដើមភាគតិច

ចេញ​ផ្សាយ​ 02 Oct 2023
5710

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារសហគមន៍ជនជាតិដើមភាគតិច ឋិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកប្រធាន អនុប្រធាន និងសមាជិកសហគមន៍ និងក្រុមការងារជំនាញពាក់ព័ន្ធ។