ប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក និងទិសដៅបន្តក្នុងខេត្តគោលដៅនៃគម្រោង LASED III

ចេញ​ផ្សាយ​ 02 Oct 2023
6016

នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចូលរួមប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក និងទិសដៅបន្តក្នុងខេត្តគោលដៅនៃគម្រោង LASED III នៅមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ លោកបណ្ឌិត ថុល ឌីណា ជានាយកគម្រោង LASED III និងចូលរួមដោយក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត។