ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ដោយមានសហការសម្របសម្រួលពីក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ភ្នាក់ងារ ADF ប្រធានសហគមន៍ បានចុះផ្សព្វផ្សាយអំពីការជ្រេីសរេីសភ្នាក់ងារកសិកម្មភូមិ និងភ្នាក់ងារពេទ្យសត្វភូមិ នៅភូមិចំនួន ០២៖
១. ពេលព្រឹកបានចុះផ្សព្វផ្សាយនៅភូមិរវៀង ឃុំស្រែជិះ ស្រុកអូរក្រៀងសែនជ័យ មានអ្នកចូលរួមសរុប ៤០នាក់ ស្រី ១៥នាក់
២. ពេលរសៀលបានចុះផ្សព្វផ្សាយនៅភូមិប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរក្រៀងសែនជ័យ មានអ្នកចូលរួមសរុប ២៦នាក់ ស្រី ០៦នាក់។