ថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ បានចុះទៅភូមិរំពាត់ ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានសហការសម្របសម្រួលពីក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ភ្នាក់ងារ ADF ប្រធានសហគមន៍ ក្នុងគោលបំណងដេីម្បីផ្សព្វផ្សាយអំពីការជ្រេីសរេីសភ្នាក់ងារកសិកម្មភូមិ និងភ្នាក់ងារពេទ្យសត្វភូមិ។ អ្នកចូលរួមសរុប ៣០នាក់ ស្រី១៤នាក់។