កិច្ចប្រជុំពិនិត្យលទ្ធផល និងពិភាក្សាលើ PIP និង AWPB គម្រោង LASED III សម្រាប់ឆ្នាំ២០២៤

ចេញ​ផ្សាយ​ 15 Aug 2023
5683
សាលប្រជុំបូព្រឹក្ស​៖ នាព្រឹកថ្ងៃទី០៤​ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣​ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធផល​ និងពិភាក្សា លើ PIP និង AWPB សម្រាប់ឆ្នាំ២០២៤​ ដោយមានចូលរួមដោយផ្ទាល់​ពី ប្រធានគ្រប់គ្រងផ្នែកសម្របសម្រួល ប្រធានផ្នែក និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ​ និងទីប្រឹក្សាគម្រោង​ អ្នកចូលរួម​ ២១នាក់​ ស្រី​ ០៦នាក់។ និងមានការចូលរួមតាមរយៈ​ Zoom ពីក្រុមការងារអនុវត្តគម្រោងថ្នាក់ក្រោមជាតិ​ប្រមាណ​ ៦០នាក់។