ថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ បានចុះទៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ដោយមានសហការសម្របសម្រួលដោយក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ភ្នាក់ងារ ADF ប្រធានភូមិ ក្នុងគោលបំណងចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលគំនិត អត្ថប្រយោជន៍របស់ក្រុមផលិត រៀបចំបទបញ្ជាផ្ទៃក្នុង និងធ្វេីការបោះឆ្នោតជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ និងភ្នាក់ងារពេទ្យសត្វភូមិ នៅសហគមន៍ជនជាតិដើមភាគតិចគ្រីង ដែលស្ថិតនៅក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ដោយមានអ្នកចូលរួម៥៩នាក់ ស្រ្តី៣៩នាក់។