ថ្ងៃពុធ ១១កើត ខែបឋមមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចូលរួមក្នុងពិធីប្រកាសតំបន់វិនិច័្ឆយដើម្បីកំណត់អត្តសញ្ញណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ចីជាដីឯកជនរបស់រដ្ឋសម្រាប់កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ស្ថិតនៅឃុំរយ៉ និងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពកឧត្តមបណ្ឌិត រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោង LASED III តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចូលរួមដោយឯកឧត្តម អភិបាលរងខេត្ត មណ្ឌលគិរី តំណាង និងក្រុមការងារធនាគារពិភពលោក លោកប្រធានមន្ទីរ ដនសស ខេត្តមណ្ឌលគិរី មន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជា 650នាក់។