នារសៀលថ្ងៃចន្ទ ៩កើត ខែបឋមមាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាសទី៣ (LASED III) បានដឹកកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom ស្តីពីការបូកសរុបរបាយការណ៍ឆមាសទី១ ការធ្វើបច្ចុប្បន្នភាព PIP និង PIP 2024 នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) និងលទ្ធផលការងារដែលក្រុមការងារផ្នែកធារាសាស្រ្តបានចុះសិក្សាបឋមនៅទីតាំង LASED II ដោយមានការចូលរួមពីប្រធានគ្រប់គ្រងគម្រោង ប្រធានផ្នែក ទីប្រឹក្សា និង លោក លោកស្រី ដែលជាសមាជិក សមាជិកានៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)ទាំងអស់។ កិច្ចប្រជុំកបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា និងទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយកគម្រោងសម្រាប់ផែនការអនុវត្តន៍បន្ត។