កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ុត សំអាល់ ប្រធានសម្របសម្រួលគម្រោងតំណាង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម គម្រោង LASED III បានដឹកនាំក្រុមការងារគម្រោងថ្នាក់កណ្តាលបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យវឌ្ឍនភាពនៅទីតាំង សម្បទានដីសង្គមកិច្ចគម្រោងLASED III ក្រោអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង Lased III។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអភិបាលរងនៃខេត្តទាំងពីរ មន្រ្តីជំនាញគម្រោងថ្នាក់ខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ព្រមទាំងអ្នកតំណាងមកពី មន្ទីរអភិវឌ្ឍជនបទ និងមន្ទីរកិច្ចការនារីផងដែរ។