កិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យវឌ្ឍនភាពនៅទីតាំងសម្បទានដីសង្គមកិច្ចគម្រោង LASED III នៅខេត្តព្រះវិហារ

ចេញ​ផ្សាយ​ 27 Jun 2023
5667
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា
នាយកផ្នែកកសិកម្ម​​ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) និងក្រុមការងារគម្រោងថ្នាក់កណ្តាល បានបន្តដំណើរទៅ ចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យវឌ្ឍនភាពនៅទីតាំងសម្បទានដីសង្គមកិច្ចគម្រោង LASED III នៅខេត្តព្រះវិហារ ក្រោអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង Lased III។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំ នៃរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត មន្រ្តីជំនាញគម្រោងថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី។