ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា
នាយកផ្នែកកសិកម្ម គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) និងក្រុមការងារគម្រោងថ្នាក់កណ្តាល បានបន្តចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យវឌ្ឍនភាពនៅទីតាំងសម្បទានដីសង្គមកិច្ចគម្រោង LASED III នៅខេត្តស្ទឹងត្រែង ក្រោអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង Lased III។