កិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យវឌ្ឍនភាពនៅទីតាំងសម្បទានដីសង្គមកិច្ចគម្រោង LASED II និងLASED III នៅខេត្តក្រចេះ

ចេញ​ផ្សាយ​ 27 Jun 2023
5680
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា
នាយកផ្នែកកសិកម្ម​​ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) និងក្រុមការងារគម្រោងថ្នាក់កណ្តាល បានចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យវឌ្ឍនភាពនៅទីតាំងសម្បទានដីសង្គមកិច្ចគម្រោង LASED II និងLASED III នៅខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង Lased III។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំផ្ការំដួល នៃរដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពី ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត មន្រ្តីជំនាញគម្រោងថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ព្រមទាំងអ្នកតំណាងមកពី អាជ្ញាធរមូលដ្ឋាន មន្ទីរអភិវឌ្ឍជនបទ និងមន្ទីរកិច្ចការនារី ដែលមានអ្នកចូលរួមសរុប ៣០នាក់។