នៅថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ និងជាប្រធានជនបង្គោល លោក តាំង ចាន់សែម៉ា នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងលោក លិញ ចាន់រ៉ែម មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្ដ្រីអនុវត្ដគម្រោង និងមន្ទីរជំនាញពាក់ព័ន្ធ ដែលដឹកនាំដោយឯកឧត្ដម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ បានចុះធ្វើការកំណត់អត្តសញ្ញាណកម្មដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅទីតាំងឃុំតាសាល និងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ ជាលទ្ធផលនៃការចុះសិក្សាពីស្ថានភាពភូមិសាស្រ្ដក្នុងគម្រោង LASED III ឃើញថាចំពោះ៖
+ ប្រភេទដីមាន
-ប្រភេទដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មជាដីដែលមានរយៈកំពស់ពី ០.០០១-១០ដឺក្រេ ជាប្រភេទដីទំនាប និងដីជម្រាលជ្រលងអូរ
- ប្រទេទដីលំនៅស្ថានជាដីដែលមានរយៈកំពស់ពី ១០.០០១-១៥ ដឺក្រេ ជាប្រភេទដីគ្រួសលាយថ្មស្រទាប់លើ ហើយក៏អាចធ្វើកសិកម្មបានផងដែរ
- ប្រភេទដីដែលមានរយៈកំពស់ចាប់ពី ១៥.០០១-២០ ដឺក្រេ អាចសាងសង់សាលារៀន មន្ទីរពេទ អាគាររោងប្រជុំ។
- ប្រភេទដីដែលមានរយៈកំពស់ខ្ពស់ពី២០-៣០ ដឺក្រេ អាចរក្សាទុកជាព្រៃសហគមន៍។
+ ប្រភេទរុក្ខជាតិដែលមាននៅលើទីតាំងគម្រោង៖
-មានដំណុះកូនឈើចាប់ពីអង្កត់ផ្ទិត ៥ស.ម-២០ស.ម ជាប្រភេទឈើផ្ចិក សុក្រម ធ្នង់ បេង ខ្លុង ត្បែង ឈ្លិក ច្រេស...។
- អង្កត់ផ្ចិតចាប់ពី ៥-១០ ស.ម ប្រហែល ៨០%
- អង្កត់ផ្ចិតចាប់ពី ១០-២០ ស.ម ប្រហែល២០% ។
+ វត្ដមានសត្វ និងមច្ឆជាតិដែលមាននៅលើដីគម្រោងមាន៖ សំពោច ឆ្កា ទន្សាយ អណ្ដើក សត្វទទា និងត្រីផ្ទក់ ត្រីចង្វា និងត្រីផ្សេងទៀត។
ហើយចំពោះប្រភពទឹកស្រោចស្រពដំណាំកសិកម្ម ចិញ្ចឹមសត្វ និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលយកមកពីស្ទឹងអូរសំរោង។