សកម្មភាពចុះប្រមូលទិន្នន័យអ្នកទទួលផល (Beneficiary Profile) នៅសហគមន៍ជនជាតិដើមភាគតិចភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី

ចេញ​ផ្សាយ​ 13 Jun 2023
5662

ខេត្តមណ្ឌលគីរី៖ ចាប់ពីថ្ងៃទីអង្គារ-ព្រហស្បត្តិ៍ ៣-៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ ដឹកនាំដោយ លោក សៀក វិឆ័យ សមាជិកអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម និងមន្ដ្រីសហការ ព្រមទាំងមន្ដ្រីនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី សរុបចំនួន ០៩នាក់ (ស្ដ្រីចំនួន ០២នាក់) បានចុះប្រមូលទិន្នន័យអ្នកទទួលផល (Beneficiary Profile) ភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។
ជាលទ្ធផល ក្រុមការងារបានប្រមូលទិន្នន័យចំនួន ៩៣,៩៤ភាគរយនៃប្រជាជនសរុបក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថា សមាជិកនៅក្នុងសហគមន៍ជនជាតិដើមភាគតិចភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី មានចំនួន ៦៦គ្រួសារ។