ខេត្តមណ្ឌលគីរី៖ ចាប់ពីថ្ងៃទីអង្គារ-ព្រហស្បត្តិ៍ ៣-៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ ដឹកនាំដោយ លោក ផុន រិណុ ប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម និងមន្ដ្រីសហការ ព្រមទាំងមន្ដ្រីនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី សរុបចំនួន ០៩នាក់ (ស្ដ្រីចំនួន ០១នាក់) បានចុះប្រមូលទិន្នន័យអ្នកទទួលផល (Beneficiary Profile) ភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។
ជាលទ្ធផល ក្រុមការងារបានប្រមូលទិន្នន័យចំនួន ៩២,០៨ភាគរយនៃប្រជាជនសរុបក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថា សមាជិកនៅក្នុងសហគមន៍ជនជាតិដើមភាគតិចភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី មានចំនួន ១៣៩គ្រួសារ។