ពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣

ចេញ​ផ្សាយ​ 30 Mar 2023
5705
ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចូលរួមក្នុងពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅឃុំសាមឃួយ ភ្លុក និងស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពកឧត្តមបណ្ឌិត រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោង LASED III តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក គម្រោងLASED III ក្រុមការងារ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបងប្អូនប្រជាពលរដ្ឋ​ដែលជាមុខ​សញ្ញាអ្នកទទួលដី​សរុបប្រមាណចំនួន ៥៥០នាក់។