កិច្ចប្រជុំដំបូងការធ្វើសវនកម្មជាមួយថ្នាក់ដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣
==========
នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សាលប្រជុំនាងនួន) លោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងផ្នែកសម្របសម្រួល តំណាងឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងផ្នែកកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពី “ការធ្វើសវនកម្មតាមផែនការផ្ទៃក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣” ដោយមានការចូលរួមពីសមាជិកគម្រោងថា្នក់កណ្តាល ទីប្រឹក្សាបច្ចេកទេសគម្រោង និងមន្ត្រីនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សរុបអ្នកចូលរួម ១៤នាក់ ស្រី ០៧នាក់។