កិច្ចប្រជុំស្តីពី “នីតិវិធីហិរញ្ញវត្ថុរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣”

ចេញ​ផ្សាយ​ 03 Feb 2023
5665
កិច្ចប្រជុំស្តីពី “នីតិវិធីហិរញ្ញវត្ថុរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣”
==========
នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សាលប្រជុំនាងនួន) លោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងផ្នែកសម្របសម្រួល តំណាងឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងផ្នែកកសិកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “នីតិវិធីហិរញ្ញវត្ថុរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣” ដោយមានការចូលរួមពីសមាជិកគម្រោងថា្នក់កណ្តាល ទីប្រឹក្សាបច្ចេកទេសគម្រោង និងមន្ត្រីអនុវត្តគម្រោងថ្នាក់ក្រោមជាតិមកពី ១៣ខេត្ត ក្នុងនោះមានដូចជា កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ។ សរុបអ្នកចូលរួម ៣១នាក់ ស្រី ០៣នាក់។