ថ្ងៃចន្ទ ២កើត ដល់ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃ២៣ ដល់ថ្ងៃ២៦ ខែមករា ឆ្នាំ២០២៣
ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានដឹកនាំក្រុមការងារអនុវត្តគម្រោងថ្នាក់កណ្តាល ចុះពិនិត្យទីតាំងដីដែលបានស្នើសុំធ្វើសម្បទានសង្គមកិច្ចរបស់គម្រោង LASED III។
នាក្នុងឱកាសនេះ ឯកឧត្តមបានចុះដល់ទីតាំងដីផ្ទាល់ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែងស្ថិតក្នុង
១. ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
២. ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
៣. ឃុំប្រស្និប ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
៤. ឃុំកំពង់ល្ពៅ ស្រុកសំឡុត ខេត្តបាត់ដំបង
និងបានជួបប្រជុំក្រុមការងារគម្រោងថ្នាក់ខេត្ត ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពង់ឆ្នាំង ដើម្បីពន្យល់ណែនាំពីដំណើរការក្នុងការអនុវត្តគម្រោង និងនិតិវិធីពាក់ព័ន្ធនឹងហិរញ្ញវត្ថុសម្រាប់ថ្នាក់មន្ទីរ។