កិច្ចប្រជុំពិភាក្សាលើបញ្ជីសំនួរ "ប្រមូលព័ត៍មានអ្នកទទួលផល និងការវាយតម្លៃការបណ្តុះបណ្តាល" និង"កម្រងសំនួរសម្រាប់ចងក្រងប្រវត្តិសមាជិកសហគមន៍ម្នាក់ៗអំពីសាកវប្បកម្ម"

ចេញ​ផ្សាយ​ 26 Jan 2023
5665
ខេត្តមណ្ឌលគិរី៖ ថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២៣
ក្រុមការងារបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ បានជួបប្រជុំពិភាក្សាលើបញ្ជីសំនួរ "ប្រមូលព័ត៍មានអ្នកទទួលផល និងការវាយតម្លៃការបណ្តុះបណ្តាល" និង"កម្រងសំនួរសម្រាប់ចងក្រងប្រវត្តិសមាជិកសហគមន៍ម្នាក់ៗអំពីសាកវប្បកម្ម" ជាមួយក្រុមការងារគម្រោងថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងធ្វើការបែកចែកក្រុម ដើម្បីចុះទៅសម្ភាសន៍សមាជិកសហគមន៍។ អ្នកចូលរួមសរុប ១៨នាក់ ស្រី ០៣នាក់។